កំពង់ចាមៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម បានឲ្យដឹងថា អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីន្លែងដូចខាងក្រោម៖
ចាប់ពីម៉ោង៨៖០០នាទី រហូតដល់ម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីក្លោងទ្វារវត្តក្រឡា រហូតដល់ឃុំទួលព្រះឃ្លាំង នៅប៉ុស្ដិ៍ P78 P70 និងP71 ដែលស្ថិតនៅភូមិរមូល ឃុំទ្រាន ឃុំស្រក និងឃុំទួលព្រះឃ្លាំង នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការផ្ដាច់ចរន្តអគ្គិសនីនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ដើម្បីសម្រួលឲ្យក្រុមហ៊ុន មេគង្គស្មាតផៅវ័រ អូសខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល ឆ្លងកាត់បណ្ដាញបញ្ជូនរង២២គីឡូវ៉ុល របស់អគ្គិសនីកំពង់ចាម។
គួរបញ្ជាក់ថា អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឡើងវិញ ទៅតាមការជាក់ស្ដែងនៅពេលការងារត្រូវបានបញ្ចប់៕
មតិយោបល់