ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ២ទីតាំងបន្តបន្ទាប់គ្នា

ភ្នំពេញៈ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំង០៨នាក់មាន៖
១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ
២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ៣៧ឆ្នាំ
៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ
៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ
៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ
៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ
៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ៤៣ឆ្នាំ
៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ៤៥ឆ្នាំ

ការចុះបង្ក្រាបជាក់ស្តែងទីតាំងជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់ចំនួន០៨ក្បាល ក្នុងនោះងាប់០៦ក្បាល និងវត្ថុតាងមួយចំនួនទៀតផងដែរ ។ ជនសង្ស័យទាំង០៨នាក់បានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន ពិតជាបានលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន ៕

មតិយោបល់