ភ្នំពេញ : ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ ១៣នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ៧នាក់ (ប្រុស ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង រថយន្តធុនតូច ចំនួន ៩គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង គោយន្ត ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ម្នាក់។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ម្នាក់ ) ,ស្រវឹង ១លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ម្នាក់) និងប្រជែងគ្រោះថ្នាក់ ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ ( យប់ ៤នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ៖ ផ្លូវជាតិ ចំនួន ៦លើក ផ្លូវខេត្ត – ក្រុង ចំនួន ២លើក និងផ្លូវលំចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ១លើក និងគោយន្ត ១លើក។
របាយការណ៍ ដដែលបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ២នាក់ ខេត្តកណ្តាល ១លើក ស្លាប់ ម្នាក់ និងខេត្តបន្ទាយមានជ័យ ២លើក របួស ៤នាក់ ( ស្រី ម្នាក់ )។
របាយការណ៍ បានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៦៩៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៥២២គ្រឿង និងពិន័យសរុប ២១៧៣គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ៕
មតិយោបល់