កំពង់ឆ្នាំងៈ នៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យមនុស្សស្លាប់ លើកំណាត់ផ្លូវជាតិលេខ ៥ ខាងមុខការាស់សាំងតេលា ស្ថិតក្នុងភូមិអូរតានេស ឃុំរលារប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ សាង ពៅ អាយុ ២៨ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្ថិតភូមិជុំហ្នឹង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់)។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តសឺមី សណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាក FOSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1400 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2767 ដែលខូច ឈប់ចតជួសជុល លើផ្លូវជាតិពីក្រោយ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាតៃកុងរថយន្ត FOSO។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ធ្វើកាវាស់វែង និងយករថយន្តទាំង ២គ្រឿងទៅទុកនៅអធិការដ្ថាននគរបាលស្រុករលារប្អៀរ ដើម្បីដោះស្រាយតាមនីតិវិធី៕
មតិយោបល់