ព័ត៌មានជាតិ

កូនចៅឈ្លោះគ្នា មេមកដល់ដាក់មួយID បែកក្បាល

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាការពារសង្កត់ស្ទឹងមានជ័យ២នាក់ ឈ្លោះប្រកែកគ្នា ដឹងដល់លោកអនុប្រធានភូមិ ចុះមកដល់មិនសួរនាំច្រើន ស្ទុះទៅវាយនិងដាក់ក្បាលមួយវិទ្យុទាក់ទង បណ្តាលឲ្យបែកក្បាលហូរឈាមពេញមុខ ផ្អើលប្រជាពលរដ្ឋចោមរោមមើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅម្តុំលូប្រាំ ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្រជាការពារសង្កាត់ស្ទឹងមានជ័យ ដែលឈរជើងសម្រួលចរាចរណ៍នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចលូប្រាំ២នាក់ បានឈ្លោះប្រកែកគ្នា ខណៈនោះក៏លឺដំណឹងដល់លោក ផាន់ វ៉ន ហៅពៅ ជាអនុប្រធានភូមិដំណាក់ធំ៥ បានមកដល់កន្លែងកើតហេតុ ដោយពុំបានសួរនាំពីមូលហេតុអ្វីនោះទេ បានស្ទុះទៅវាយលើលើប្រជាការពារម្នាក់មាន ឈ្មោះ អ៊ឹល ឈន ជាច្រើនដៃ និងបានដកយកវិទ្យុទាក់ទងវាយចំក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមជោគជាំ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើឃើញមានការងឿងឆ្ងល់ចំពោះទង្វើខាងលើនេះយ៉ាងខ្លាំង។

ក្រោយពីកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ឹល ឈន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលនៅលូប្រាំភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីឲ្យសម្ថតកិច្ចរកយុត្តិធម៌ឲ្យរូបគាត់ដែលជាកូនចៅតូចតាចម្នាក់៕

មតិយោបល់