ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះឡៅតឿ ក្នុងបុរីល្អពេញចិត្ត

ភ្នំពេញៈ អគ្គិភ័យមួយបានឆេះឆាបជាន់ឡោតឿ ក្នុងបុរីល្អពេញចិត្ត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច បុរីល្អពេញចិត្ត ផ្ទះលេខសេ៨ ផ្លូវបេតុង ក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ឆឹង សុធា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីជលផល ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការពិនិត្យដល់កន្លែងកើតហេតុ និងបានអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចុះមកធ្វើការបាញ់ពន្លត់ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង និងរថយន្តរបស់ការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១គ្រឿងចុះមកធ្វើការបាញ់ពន្លត់ ទើបអគ្គិភ័យខាងលើនេះ បានរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់ផ្ទះទាំងមូលនោះឡើយ គ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ ៕

មតិយោបល់