ភ្នំពេញៈ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌដូនពេញ ជាលិទ្ធផលបានឃាត់ខ្លួនជនជាតិបរទេសចម្រុះពូជសាសន៍ចំនួន២៦នាក់។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទីតាំងមួយកន្លែងទៀតក្នុងកំពង់ផែថ្ម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ និងផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌដូនពេញ រួចកម្លាំងរបស់លោកបានរកឃើញ ពលករបរទេសចម្រុះជាតិសាសន៍ មានដូចជាជនជាតិវៀតណាម២៦នាក់ ក្នុងនោះមានជនជាតិបារាំងម្នាក់ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។
ពាក់ព័ន្ធ និងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវ និងសុំឲ្យ ជនបទេស ដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និងគោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាន នានា អស់ឲ្យបញ្ឈប់ការជួលកម្មករបរទេស ដែលចូលមកដោយខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋា ននិងសិប្បកម្មរបស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬ ល្បិចផ្សេងទៀត ដែលផ្ទុយពីបទបញ្ញតិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបីខែដល់៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ៕
https://youtu.be/zHNe1hCTFHs
https://youtu.be/VJd7PNeXHls











មតិយោបល់