កណ្តាលៈ កម្លាំងការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជូនជនដៃដល់មកតុលាការហើយ ក្រោយពីរូបគេនាំបក្ខពួកទៅសម្លាប់ជនរងគ្រោះដល់ផ្ទះ ដើម្បីសងសឹកគំនុំរឿងចែកលុយមិនស្មើ និងចាប់រំលោភប្រពន្ធ។
សូមបញ្ជាក់ថា បុរសម្នាក់ ត្រូវបានជនដៃដល់នាំបក្ខពួកកាប់សម្លាប់នៅក្នុងថ្លុកឈាម នៅលើផ្ទះជួល ដោយសារខឹងរឿងស៊ីដាច់លុយ ដែលចំណេញពីលក់ថ្នាំញៀន និងចាប់រំលោភប្រពន្ធជនសង្ស័យកាលពីខែមុន។
ករណីឃាតកម្មកាប់សម្លាប់ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង ៥០នាទីព្រឹកថ្ងៃទី០៦ ធ្នូ ២០១៦ នៅលើផ្ទះដែលជនរងគ្រោះជួលស្នាក់នៅ ក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាកសិករ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សល់ ថាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នាចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនម្នាក់ នៅវេលាម៉ោងប្រមាណ១២ថ្ងៃដដែល មានឈ្មោះឈឿន ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ (ជាជនដៃដល់ត្រូវបានឃាត់ខ្លួន)។ ដោយឡែកបក្ខពួកចំនួន២នាក់ទៀត រួមមាន ឈ្មោះ រស្មី ភេទប្រុស មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (រត់គេចខ្លួន) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរក្រុងតាខ្មៅ (រត់គេចខ្លួន)។
ជនរងគ្រោះត្រូវជនសង្ស័យ ប្រើកាំបិទចុងស្រួចប្រវែងប្រហែល៤តឹក កាប់ពីក្រោយចំកញ្ចឹងកមួយកាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហើយក្រោយពីធ្វើសកម្មភាពពួកគេ បានរត់គេចទៅទិសខាងត្បូង។ ក៏ត្រូវបាននគរបាលតាមចាប់បាននៅចំណុចរណ្តៅដី១កន្លែ ងត្រង់ទួលតាងិល ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ចំណែកឯបក្សពួក២នាក់ទៀតបានជិះម៉ូតូម៉ាកស៊ុយស៊ូគីឡេតមួយគ្រឿងរត់គេចខ្លួន។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះនេះ ដោយសារតែខឹងរឿងស៊ីដាច់លុយចំណេញពីលក់ថ្នាំញៀន និងកាលពី១ខែមុន ជនរងគ្រោះបានបានចាប់រំលោភប្រពន្ធរបស់ខ្លួននៅចំណុចរណ្តៅដីខាងលើខណៈដដែលរូបគេមិននៅ។ ទើបធ្វើឱ្យរូប គេមានគំនុំ ក៏នាំបក្ខពួកទៅសម្លាប់ជនរងគ្រោះដល់ផ្ទះជួលដែលគេស្នាក់នៅតែម្តង៕
https://youtu.be/bcQrTK0hlKQ
https://youtu.be/gmbnFQD03II
https://youtu.be/LpBnJgEhCt4




























មតិយោបល់