ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុ ករណីពុលអាហារនៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលបណ្តាលឲ្យ បុគ្គលិកហាងចំនួន ២៥ នាក់បានពុល បន្ទាប់ពីបរិភោគអាហារ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានសាកសួរព័ត៌មានពីជនរងគ្រោះ ព្រមទាំងពិនិត្យកន្លែងចម្អិនអាហារ ហើយបានដកយកវត្ថុធាតុដើម និងគ្រឿងផ្សំអាហារចំនួន ៣មុខរួមមាន៖ មី ស្ពៃតឿ និងទឹកស៊ុប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានដើម្បីវិភាគ រកសារធាតុពុល។
បន្ថែមពីនេះ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងចែកចាយគ្រឿងឧបភោគបរិភោគ ដែលផ្គត់ផ្គង់ឱ្យហាងខារ៉ាអូខេ និងបានដកយកគំរូផលិតផលមួយចំនួន បញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕
មតិយោបល់