ព័ត៌មានអន្តរជាតិ

ប្រធានសង្គមម៉ាឡេស៊ី៖ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅដូចឋានរក ក្នុងប្រទេសមីយ៉ាន់ម៉ា

ម៉ាឡេស៊ីៈ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលមិនមានសិទ្ធិស្របច្បាប់ទៅធ្វើការ ឬទទួលការអប់រំ នៅក្នុងប្រទេសម៉ាឡេស៊ី មានសង្ឃឹមជាថ្មីហើយ ក្រោយពេលនាយករដ្ឋមន្រ្តីម៉ាទ្បេស៊ី លោក Najib Razak ចាប់ផ្ដើមគិតគូរ និងយកចិត្តទុកដាក់លើបញ្ហានេះ។ នេះបើយោងតាមសារព័ត៌មាន​ Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។

ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៥៦.០០០នាក់ ត្រូវបានចុះបញ្ជី ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន (UNHCR) នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីគេចខ្លួនពីអំពើហិង្សា នៅរដ្ឋ Rahkine ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសម៉ាឡេស៊ីប្រមាណ ៣៥,០០០ នាក់ មិនទាន់បានចុះឈ្មោះ ជាមួយ UNHCR នៅឡើយទេ។

ប្រធានសង្គមរ៉ូហ៊ីងយ៉ាប្រទេសម៉ាឡេស៊ី លោក Faisal Islam Muhammad Kassimឮ បានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ កំពុងធ្វើការខុសច្បាប់ នៅក្នុងឧស្សាហកម្មដូចជា ការងារសំណង់ ដែលរកប្រាក់ចំណូល បានប្រមាណ ២៥០ដុល្លារ ក្នុងមួយខែ ដែលប្រាក់បៀវត្សនេះ គឺមិនទាន់គ្រប់គ្រាន់ទ្រទ្រង់ជីវភាពគ្រួសារ របស់ពួកគេឡើយ ប៉ុន្តែវាប្រសើរជាងរស់នៅឋានរក ក្នុងប្រទេសមីយ៉ាន់ម៉ា៕

មតិយោបល់