សម្រាប់ប្រិយមិត្តណាដែលចូលចិត្តលេងហ្គេម PlayStation ឬក៏ចង់ទិញយក ឥឡូវនេះក្រុមហ៊ុន Sony បានប្រកាសថា ក្រុមហ៊ុនផ្តល់ជូនការ លក់ចុះតម្លៃ ៥០ ដុល្លារ ដែលតម្លៃលក់ធម្មតា ២៩៩,៩៩ ដុល្លារ មកសល់ត្រឹម ២៤៩,៩៩ ដុល្លារ សម្រាប់ PlayStation 4 សេរ៊ី Uncharted ៤ និង Slim Bundle ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែធ្នូនេះ។ ដូច្នេះប្រសិនបើប្រិយមិត្តណា បានខកខានការទិញកាលពីថ្ងៃ Black Friday ឬ Cyber Mondays deals ឥឡូវនេះអ្នកនៅមានឪកាសសម្រាប់ទិញយកក្នុងតម្លៃពិសេសជាងធម្មតាម្តងទៀត។
ក្រុមហ៊ុននេះមិនបាននិយាយបញ្ជាក់ថា អ្នកលក់ដុំណាមួយដែលអាចផ្តល់ជូនតម្លៃលក់បែបនេះទេ ប៉ុន្តែមានកន្លែងមួយចំនួនដែលអ្នកទិញគួរទៅស្វែងរកមានដូចជា៖ Amazon, Best Buy, Walmart និង GameStop ៕
មតិយោបល់