ព័ត៌មានបច្ចេកវិទ្យា

Galaxy S7 Edge ពណ៌ខ្មៅរលោង ប្រកាសចេញជាផ្លូវការណ៍ហើយ!

ឥឡូវនេះ ព័ត៌មានចចាមអារ៉ាមដែលថា Samsung នឹងផលិតចេញ Galaxy S7 Edge ពណ៌ខ្មៅរលោងនោះ បានក្លាយជាការពិតហើយ ហើយវានឹងចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ៩ ធ្នូនេះតទៅ ជាមួយជម្រើសទំហំផ្ទុកទិន្នន័យ 128 GB តែមួយប៉ុណ្ណោះ។

ជម្រើសពណ៌ថ្មីនេះ គឺយកលំនាំតាមពណ៌ខ្មៅបែបធម្មជាតិ ដែលតំណាងឱ្យភាពស្ងប់សុខ និងឆ្លងកាត់ការរចនាឱ្យមើលទៅកាន់តែទំនើបជាមួយសម្បកអាលុយមីញ៉ូមដ៏រលើបរលោង។ លោកអ្នកអាចមើលរូបរបស់វាផ្ទាល់ក៏បាន៕
ប្រភពព័ត៌មាន៖ androidauthority

មតិយោបល់