ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ទើបមកចាំចំការស្វាយឲ្យគេបាន៧ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់

កំពង់ស្ពឺ: វេលាម៉ោង ១ និង ០០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញមនុស្សស្លាប់ក្នុងចម្ការស្វាយ ត្រង់ចំណុចខាងក្រោយក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ស្ថិតភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ណន ធឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិផ្លោច ឃុំត្រពាំជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ស៊ីឈ្នួលចាំចម្ការស្វាយបានរយ:ពេល៧ថ្ងៃ។

មូលហេតុ៖ គាំងបេះដូង។

ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់