ភ្នំពេញៈ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីប៉ាន់ណូផ្សាយពាណិជ្ជកម្មនំ «Solite» របស់ក្រុមហ៊ុន KBSK ដាក់ជាប់នឹងបង្គោលភ្លើងលើស្ពាន ត្រូវខ្យល់កន្ត្រាក់មួយវឹប បណ្ដាលឲ្យធ្លាក់ចុះក្រោម ប៊ិះត្រូវប្រជាពលរដ្ឋ កំពុងតែជិះម៉ូតូតាមផ្លូវ សំណាងហើយ មិនដឹងជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មខាងណាទេ ហាក់បីដូចជាថ្វីប្រហែស មិនសូវយកចិត្តទុកដាក់ពីបញ្ហាខាងលើនេះសោះ។
ករណីនេះ ប្រជាពលរដ្ឋរស់នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យសាលារាជធានីភ្នំពេញ ជួយមើលទៅលើក្រុមហ៊ុនផ្សព្វផ្សាយហ្នឹងផង ដើម្បីកុំឲ្យចេះតែលើកស្លាក ឬចងប៉ាន់ណូប៉ាតណាប៉ាតណី គ្មានសណ្ដាប់ធ្នាប់ និងធ្វើពុំមានស្ដង់ដា តាមលក្ខណៈបច្ចេកទេស បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដល់ពលរដ្ឋ៕
មតិយោបល់