ពោធិ៍សាត់ៈ កម្លាំងចម្រុះខេត្តពោធិ៍សាត់ ជាច្រើននាក់ដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីឃុំកំពង់លួង រហូតដល់ពាមស្ទឹង ព្រំប្រទល់ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ការបង្ក្រាបនេះដែរ ធ្វើឡើងដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ មានការដឹកនាំកម្លាំងដោយលោក ពេជ្រ ហន អភិបាលរងខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសនេសាទចាប់ពីឃុំកំពង់លួង រហូតដល់
ពាមស្ទឹងព្រំប្រទល់ ស្រុកកណ្តៀង ដោយបានប្រើមធ្យោបាយ បាឡាធំ ៧គ្រឿង បា
ឡាតូច៤គ្រឿង។
ជាលទ្ធផលសមត្ថកិច្ចដកហូតបាន របាំងសាច់អួន ១៧កន្លែង ស្មើនឹង ៥,០២០ម៉ែត្រ,
ក្បាលច្បរ១១ក្បាល ,បង្គោលច្បរ១,៦៣៥ ដើម ,មាត់ឆ្នុក ១,ចាក់លែងត្រីចម្រុះ ១៦៥ គីឡូក្រាម, រុះរើបង្គោលឆ្នុក ៨៥កន្លែង ស្មើ៦៩៦ ដើម និង ខ្សែនីឡុងប្រវែង
១០៦៥ម៉ែត្រ ហើយវត្ថុទាំងនេះ នឹងត្រូវសមត្ថកិច្ចធ្វើការកាប់កម្ទេចចោលនៅនឹងកន្លែង៕





មតិយោបល់