ភ្នំពេញៈ នៅវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានករណីប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅក្រោយអគារកំពុងសាងសង់ក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ពឿន ប៉ៃ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ទីតាំងកើតហេតុ ។
យោងតាមការធ្វើកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យរាជធានីភ្នំពេញបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងករធ្វើអត្តឃាតពិតប្រាកដមែន ព្រោះជនរងគ្រោះមានជំងឺសសៃប្រាសាទជាប់ខ្លួនត្រូវលេបថ្នាំជាប្រចាំពិបាករស់នៅ ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ជនរងគ្រោះប្រើថ្នាំវិបត្តិផ្លូវចិត្តច្រើន រហូតកើតជំងឺសរសៃប្រសាទ។
សូមបញ្ជាក់៖ មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីស្រុកកំណើត នៅយប់មិញថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការសំណង់ទីតាំងខាងលើ ស្រាប់ព្រឹកឡើងមិនទាន់បានធ្វើការផង ឃើញសពជនរងគ្រោះចងកស្លាប់ បង្កការភ្ញាក់ផ្អើល៕




មតិយោបល់