ព័ត៌មានជាតិ

ឃាត់ខ្លួន យុវជន ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅខណ្ឌសែនសុខ

ភ្នំពេញ: គណ:បញ្ជាការឯកភាព ខណ្ឌសែនសុខ បានឃាត់ខ្លួន យុវជន មានគ្នា ៣នាក់ ករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងដកហូតបាន នូវថ្នាំញៀនក្រាម ពណ៌សថ្លា ០១ថង់តូច ជាវត្ថុតាង នាវេលាម៉ោង០៣ និង៣០នាទី រសៀលថ្ងៃទី០៣ ឧសភា ២០១៦ នេះ នៅចំណុចផ្លូវលំ ក្រុម១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការ ចុះបង្ក្រាបយុវជន ខាងលើ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ តំណាងឱ្យលោកអភិបាលខណ្ឌសែនសុខ លោក គួក សុខហួរ អធិការរង ខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ទៀតផង។

ជនសង្ស័យ ជាយុវជន ខាងលើ ទី១ ឈ្មោះ ថន សុធន់ អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២ ឈ្មោះ ផល សំណាង  អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាលនិង ទី៣ ឈ្មោះ ស៊ិង សារ៉ុន អាយុ ២៥ឆ្នាំ ស្នាក់នៅ ភូមិលាំងជ័យ ឃុំពោធិ៍ចម្រើន ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ។

លោកអភិបាលរង ខណ្ឌសែនសុខ បានមានប្រសាសន៍ថា ដោយមានបទបញ្ជារ ពីលោក ប៉ឹល កុសល អភិបាល នៃគណ:អភិបាលខណ្ឌសែនសុខ បានបញ្ជាមកលោកផ្ទាល់ ឱ្យចុះសហការ និងធ្វើរដ្ឋបាល នៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌ ចុះមកបង្ក្រាប ក្នុងនោះឃាត់ខ្លួនក្មេង ដែលតែងតែដើរចោលផ្ទះ និងប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន បានចំនួន ០៣នាក់ និងដកហូតបានថ្នាំញៀន ប្រភេទក្រាមសថ្លា បាន ១កូនថង់តូច។

បច្ចុប្បន្ន ក្រុមប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួន យកទៅធ្វើការសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការ តាមនិតិវិធី៕

photo_2016-05-03_20-10-24

មតិយោបល់