ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះប្រមូលយកក្មេងៗអនាថាដេកតាមចិញ្ចើមផ្លូវ ហើយដែលយប់ៗដើរអុកឡុក លួចរបស់របរប្រជាពលរដ្ឋ កាលពីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៧០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះទៅប្រមូលយកក្មេងប្រុសៗចំនួន៤នាក់ ដែលបង្កឲ្យមានការរំខានដល់ប្រជាពលរដ្ឋ មានពេលខ្លះឡូឡានៅតាមដងផ្លូវ លួចរបស់របរ និងដេកនៅតាមចិញ្ចើមផ្លូវជាដើម។
ក្រោយពីមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានបញ្ជូនក្មេងប្រុសទាំង៤នាក់នោះទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំ រៀនសូត្រឡើងវិញផងដែរ៕







មតិយោបល់