ព័ត៌មានជាតិ

ឃាត់រថយន្តធុនធំ២គ្រឿង ខណៈបើកឆ្លងកាត់ផ្លូវកំពុងស្ថាបនា

ភ្នំពេញៈ គណៈកម្មការចំរុះដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខតំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានចុះឃាត់រថយន្តចំនួន២គ្រឿង ដែលបើកឆ្លងកាត់ផ្លូវកំពុងស្ថាបនា កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំនុចផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីលោក ប៉ឹល កុសល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧កក្កដា លោកបានបើករថយន្តឆ្លងកាត់ បានឃើញរថយន្តដឹងទំនិញធុនធ្ងន់២គ្រឿង បើកបំផ្លាញផ្លូវកំពុងស្ថាបនាមិនទាន់រួចរាល់ផងនោះ លោកបានបញ្ជាឲ្យមន្ត្រី ក្រោមឱវាទឃាត់រថយន្ត ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់៕

photo_2016-07-28_10-21-41photo_2016-07-28_10-21-43photo_2016-07-28_10-21-45photo_2016-07-28_10-21-48photo_2016-07-28_10-21-54photo_2016-07-28_10-21-39photo_2016-07-28_10-21-46

មតិយោបល់