ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រទេស​ស៊ីរីមានពន្លឺឡើងវិញក្រោយកិច្ចពិភាក្សារវាងមហាអំណាចទាំងពីរ

ស៊ីរីៈ លោក Mikhail Bogdanov ​អនុរដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​ បានថ្លែងថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ផ្តួច​ផ្តើមការ​ទាក់​ទង​ជា​មួយ​ពួក​អ្នក​តំណាង​របស់​ក្រុម​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក លោក ​ដូណាល់ ​ត្រាំ​ ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

លោក​ Mikhail ​និយាយ​ទៀត​ថា ​«យើង​សង្ឃឹម​ថា រដ្ឋបាល​ប្រធានាធិបតី​​អាមេរិកថ្មី ដែលនឹង​ចូលកាន់​តំណែងនាពេលខាងមុខនេះ ​នឹងបាន​ដឹង​ការ​ពិតថា ​បើ​គ្មានភាគី​រុស្ស៊ីទេ បញ្ហា​ស៊ីរី​ក៏មិន​អាច​ដោះ​ស្រាយ​បានទ្បើយ ហើយយើង​​ប្រុងប្រៀប​បើក​ការ​ចរចា‍ជាមួយគ្នា»។

យោងតាមសារព័ត៌CNN បានឲ្យដឹងថា អតីត​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក ​លោក Henry Kissinger ​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ត្រាំ ​នៅ​ថ្ងៃ​នេះ​ ក្នុង​ទីក្រុង​ញូវយ៉ក។

សូមជំរាបថា ប្រធានាធិបតី​រុស្ស៊ី​ បាន​ទូរស័ព្ទ​អបអរសាទរ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​អាមេរិក លោក ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​ហើយ​បាន​និយាយ​ថា រុស្ស៊ី​បាន​ប្រុងប្រៀប​ខ្លួនជា​ស្រេច ​ដើម្បី​ធ្វើ​ជា​ដៃ​គូ​សន្ទនា​ជាមួយ​អាមេរិក។​ ប្រធានាធិបតី​ទាំង​២​ក៏បាន​ពិភាក្សា​ពី​ការ​ធ្វើ​ការងារ​ ​ដើម្បី​ប្រឆាំង​ភេរវកម្ម​ ​និង​ដំណោះ​ស្រាយ​វិបត្តិ​ប្រទេស​ស៊ីរីផងដែរ ​នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង៕

មតិយោបល់