ព័ត៌មានជាតិ

សំណាង១ក្នុងមួយពាន់! ម៉ូតូចូលក្រោមរថយន្ត តែម្ចាស់មិនអី!..

កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងម៉ូតូ ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់រងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩១-៩០
ត្រង់ចំណុច វិមានឯករាជ្យ ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ករណីនេះបង្កឡើងដោយរថយន្តដឹកទំនិញ(ធុនធំ) បានបើកវ៉ាប៉ះម៉ូតូដែលកំពុងបើកបរពីខាងមុខ បណ្ដាលឲ្យរងគ្រោះថ្នាក់តែម្ដង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួន៕

មតិយោបល់