ភ្នំពេញៈ បើតាមអគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២:០៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F14A) បណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួន ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្តាលមកពីអន្ទាររបស់ការដ្ឋានសំណង់ឯកជនប៉ះជាមួយនឹងលីងបណ្តាញអាកាសតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេស នឹងធ្វើការជួសជុលជាបន្តទៀតនៅព្រឹកថ្ងៃនេះ ដោយសហការជាមួយក្រុមហ៊ុនសំណង់ឯកជន ដើម្បីធ្វើការរុះរើអន្ទារនោះចេញវិញ៕
មតិយោបល់