ព័ត៌មានជាតិ

សូមជួយShare! ក្រសួងសុខាភិបាល ប្រកាសឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់នូវ វ៉ាក់សាំង Rabies Vaccine

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹង ស្តីពីវ៉ាក់សាំង Rabies Vaccine មានការវេចខ្ចប់ B/ 5 Vials doses + 5 Vials Solvant ផលិតដោយរោងចក្រឈ្មោះ Changchun Changsheng Life Sciences Ltd នៃប្រទេសចិន មានលក្ខណ:មិនត្រឹមត្រូវតាមស្តង់ដារដែលច្បាប់បានអនុញ្ញាត។

ផលិតផលនេះត្រូវបាននាំចូល និងចែកចាយក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន K-MAN Co., Ltd។ ដូចនេះគ្រប់អ្នកប្រកបវិជ្ជាជីវ:សុខាភិបាលដែលមានវ៉ាក់សាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីប្រគល់ផលិតផលនេះទៅវិញ (ក្រុមហ៊ុននឹងទូទាត់សំណងជូនវិញ)៕

មតិយោបល់