ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចទ្រព្យសម្បត្តិ ក្នុងតូបលក់កាហ្វេ

ភ្នំពេញ: កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ករណី លួច (ទ្រព្យសម្បត្តិ) ត្រង់ចំណុច តូបលក់កាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ូ វិបុល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រុមហ៊ុន ទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១/ឈ្មោះ ស្រេង ហុក ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ អ៊ួច ឡា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង០៣នាក់ ស្នាក់នៅយឿអេតចាយ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
១/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង
២/ធុងទឹកកកធំចំនួន០១
៣/តុអ៊ីណុកចំនួន០២
៤/កៅអីដែកពណ៌ខ្មៅចំនួន០២ ។

ហេតុការណ៍៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី ជនរងគ្រោះឈ្មោះ ហ៊ូ វិបុល ភេទប្រុស អាយុ ៤០ឆ្នាំ ឈប់លក់កាហ្វេ ក៏បានរៀបចំតុកៅអីទុកដាក់ក្នុងតូបកាហ្វេខាងមុខផ្ទះ រួចក៏បានចូលដេកក្នុងផ្ទះស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែតូបកាហ្វេរបស់ជនរងគ្រោះពុំមានទ្វារ និងរបងព័ទ្ធជុំវិញទេ ។ រហូតដល់វេលាម៉ោង០២និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះកំពុងតែដេក ក៏មានអ្នកជិតខាងទូរស័ព្ទប្រាប់ជនរគ្រោះថា មានជនសង្ស័យចូលលួចទ្រព្យសម្បត្តិក្នុងដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ រួចកំពុងបើករ៉ឺម៉កដឹកទ្រព្យសម្បត្តិរបស់ជនរងគ្រោះគេចខ្លួន ហើយជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍ ។ ពេលនោះកម្លាំងសមត្ថកិច្ច ក៏បានជិះម៉ូតូល្បាត តាមរកជនសង្ស័យដល់ចំណុចផ្លូវបេតុង កែងការ៉ាស់សាំងតេលា ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យទាំង ៣នាក់ កំពុងតែជិះម៉ូតូរ៉ឺម៉ក ពណ៌ខ្មៅ គ្មានផ្លាកលេខ ពីជើងទៅត្បូង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើ យកមកធ្វើការសាកសួរ រួចជនសង្ស័យទាំង០៣នាក់ ក៏បានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហើយយកទៅលាក់ទុកនៅយឿអេតចាយ ខាងក្រោយបុរីអរគីដេ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅ ចាប់យកវត្ថុតាងរួមមាន: ១/ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង (របស់ជនសង្ស័យ) ២/ធុងទឹកកកធំចំនួន០១, ៣/តុអ៊ីណុកចំនួន០២, ៤/កៅអីដែកពណ៌ខ្មៅចំនួន០២ (របស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់