ព័ត៌មានជាតិ

ប៉េអ៊ឹម បង្រ្កាបក្រុមចោរឆក់ដ៏សកម្ម ក្នុងក្រុងបាន១០នាក់

ភ្នំពេញ៖ មុខសញ្ញាចោរឆក់ដ៏សកម្មដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញតាមប្រមាញ់ចាប់ជាយូមកហើយទើបបង្រ្កាបបានបន្តបន្ទាប់រហូត១០នាក់ឯណ្ណោះ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី០១ខែមេសាឆ្នាំ២០១៦ ចំណុចផ្លូវ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញដោយឃាត់បានមេក្លោងធំម្នាក់រួចឈានដល់ការតាមយកបក្ខពួកបន្តបន្ទាប់ទៀត។
មន្ត្រី អ.ហ ខណ្ឌដូនពេញបានឲ្យដឹងថាការចាប់បង្រ្កាបក្រុមចោរឆក់ដ៏សកម្មភាគច្រើនធ្វើសកម្មភាពតែជនបរទេសនោះបានសហការជាមួយកម្លាំងការិយល័យព្រហ្មទណ្ឌ ដឹកនាំដោយលោកវរ:សេនីយ៏ទោ មាំុង សុខលុច្យ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់មុនគេនោះឈ្មោះ ប៊ុន ណាឃីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខA១៦ ផ្លូវលេខ៥សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ ដកហូតម៉ូតូ០១គ្រឿងម៉ាកZOOMER X ពណ៏ខ្មៅ ស្លាកលេខភ្នំពេញ 1FT:6240

   ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លេីយសារភាពថា រូបគេនិងបក្ខពួកធ្លាប់ធ្វេីសកម្មភាពឆក់កាបូបនិងទូរស័ព្ទរបស់ជនបរទេសនិងខ្មែរចំនួន ជាង២០០ដងមកហេីយធ្វេីសកម្មភាពតែក្នុងខណ្ឌដូនពេញនិងខណ្ឌចម្ការមនតែប៉ុណ្ណោះ។

   ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់នោះរួចមកកម្លាំងចម្រុះបានបន្តឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យ០៨នាក់ទៀតបញ្ជូនទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរបន្ត។
សមត្ថកិច្ចបញ្ជាក់ថានៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី01-04-2016 ដោយមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះអង ស្រីលីន ភេទស្រី ១៩ឆ្នាំ ថាមានករណីឆក់កាបូបនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ទើបកម្លាំងជំនាញអ.ហខណ្ឌចំកាមនបានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមុខសញ្ញាឆក់ដ៏សកម្មមានឈ្មោះ 1-ប៉ែន ហាលីម ភេទប្រុស ១៩ឆ្នាំ 2-សល់ ពិសិដ្ឋ ភេទប្រុស ១៩ឆ្នាំ  3-សោម ដេវិត ភេទប្រុស ១៧ឆ្នាំ 4-ព្រំ សង្ហា ភេទប្រុស ២១ឆ្នាំ និងដកហូតម៉ូតូ១គ្រម៉ាក Honda zoomer X ស្លាកលេខភ្នំពេញ 1FT-4167 ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយការសាកសួរក្រុមជនសង្ស័យលោកម៉ាំង សុខលុច និងកម្លាំង អ ហ ខណ្ឌសហការជាមួយជំនាញអហក្រុង អហខណ្ឌឬស្សីកែវ និងអហខណ្ឌដូនពេញបានស្រាវជ្រាវនិងឃាត់បក្សពួកចំនួន៦នាក់បន្ថែមទៀតមានឈ្មោះ
1-ប៊ុណ្ណា ឃីម ១៦ឆ្នាំ ប្រុស ដកហូតម៉ូតូ១គ្រម៉ាក Honda Zoomer X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FT-6240(ឃាត់បាននៅខណ្ឌដូនពេញ )2-ភួង សុផាន់ណាក់ ភេទប្រុសអាយុ១៨ឆ្នាំ  3-សុឹម សំណាង ភេទប្រុសអាយុ២១ឆ្នាំ  4-អោក ឧត្តមប្រឹក្សាបូរីរត្ន័ ភេទប្រុសអាយុ១៩ឆ្នាំ ប្រុស 5-គឹម ធីម៉ូថេ ភេទប្រុសអាយុ១៦ឆ្នាំ  6-ឆែម ភា ហៅសាក់ ១៨ឆ្នាំ ប្រុស ដកហូតម៉ូតូម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ភ្នំពេញ 1DE-1719 (ទាំង៥នាក់ឃាត់នៅខណ្ឌឬស្សីកែវ) ។សរុបជនសង្ស័យ១០នាក់ ម៉ូតូ៣គ្រឿងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

   
    
   

មតិយោបល់