ភ្នំពេញៈ នារីវ័យក្មេងស្រស់ស្អាត់ម្នាក់ បានរងរបួសជើងធ្ងន់ធ្ងរ ខណៈរូបនាងបើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿន ហើយគេចពីអ្នកជិះម៉ូតូនៅពីមុខ បណ្ដាលឲ្យទាញចង្កូតជ្រុលបុកឡើងឃឿនទ្រូងផ្លូវរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ២០១៦ នៅខាងត្បូងរង្វង់មូលវិមានឯករាជ្យ ប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកព្រួសមួយគ្រឿងបើកបរដោយនារីម្នាក់តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រូបនាងក៏បានបើកគេចពីអ្នកដំណើរដែលនៅពីមុខ បណ្ដាលឲ្យទាញចង្កូតជ្រុលបុកឡើងខឿនទ្រូងផ្លូវរងរបួសធ្ងន់ខ្លួនឯង។ ចំណែករថយន្តបានឡើងលើទ្រូងផ្លូវរងការខូចខាតខាងមុខបន្តិចបន្តួច ។
ក្រោយពេលកើតនារីដែលជាម្ចាស់រថយន្តបង្កនោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់