ព័ត៌មានកីឡា

Julius Oiboh ថាខ្លួននឹងរកគ្រាប់បាល់បានក្នុងជំនួបតទល់ជប៉ុនរសៀលនេះ

Julius Oiboh ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ អះអាងថាខ្លួនអាចរកគ្រាប់បាល់បាន ក្នុងជំនួបតទល់ក្លឹបសមាជិកលីគកំពូលជប៉ុន SHONAN BELLAMARE រសៀលនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ BTV CUP នាខេត្តប៊ិញយឿង ប្រទេសវៀតណាម។

ខ្សែប្រយុទ្ធដែលទើបត្រូវបានកោះហៅចូលក្រុម Cambodia All Star រូបនេះប្រាប់ Post Sport ថា គេពិតជាអាចរកគ្រាប់បាល់បាន ដោយសារតែជំនាញដ៏ប៉ិនប្រសប់របស់គេ គួបផ្សំនិងកីឡាករជប៉ុនមានចលនាយឺតផងដែរ។

« ខ្ញុំជឿ ១០០% ខ្ញុំអាចទម្លាយសំណាញ់ទីពួកគេបាន។ ពួកគេល្អណាស់ ប៉ុន្តែតំបន់ការពាររបស់គេ កីឡាករនៅរាងយឺតបន្តិច ដូច្នេះខ្ញុំនឹងវាយលុករកគ្រាប់បាល់ទាល់តែបាន។ » សម្តី Juluis ។

Julius នឹងត្រូវធ្វើការធ្ងន់ជាមួយ Dzarma Bata ដោយសារតែ ចាន់ វឌ្ឍនាកា មានរបួសឆ្នឹងជំនីពុំអាចចូលលេងបាន ខណៈដែលលោក ប្រាក់ សុវណ្ណរ៉ា ក៏ទំនងដូរយុទ្ធសាស្ត្រស្របតាមសមាភាពកីឡាករនេះដែរ។

បឹងកេតអង្គរ នឹងត្រូវប៉ះក្រុម SHONAN BELLAMARE វេលាម៉ោង៤រសៀល នាកីឡដ្ឋាន Binh Doung ដោយមានការផ្សាយបន្តផ្ទាល់លើទំព័របណ្តាញសង្គមក្លឹប សហការណ៍ជាមួយ Post Sport។ ចំណែកមួយគូរទៀតគឺ SHB Danang នឹងត្រូវប៉ះ KUFC ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

មតិយោបល់