ភ្នំពេញ: រថយន្តដឹក អូសាវ៉ែល ១គ្រឿង បានរ៉េចង្កូត ក្រឡាប់ក្រោមស្ពានអាកាស ស្ទឹងមានជ័យ បណ្តាលឱ្យបែកទឹក អូសាវ៉ែល សាយភាយក្លិន ធ្វើឱ្យអ្នកធ្វើដំណើរ មិនអាចចរាចរណ៍បាន និងធ្វើឱ្យ អាជ្ញាធរមានសមត្ថកិច្ច បង្ខំចិត្ត បិទផ្លូវក្រោមដី ព្រោះរថយន្តក្រឡាប់ទទឹងទិស និងមិនអាចអនុញ្ញាត ឱ្យអ្នកដំណើរឆ្លងកាត់បាន។ ករណីនេះ បានកើតឡើង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុននេះបន្តិច នាវេលាម៉ោង១១:២៥នាទី យប់ថ្ងៃទី០៣ ឧសភា ២០១៦ នេះ។
អ្នកបើកបរ បានឱ្យ Post News ដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកបរ តាមបណ្តោយផ្លូវមុន្នីរេត ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បន្ថយល្បឿន ព្រោះរថយន្ត ស្ថិតក្នុងស្ថានភាព ដឹកសម្ភារៈក្នុងកម្រិតធ្ងន់ លុះដល់ផ្លូវកោង បណ្តាលឱ្យកង់រថយន្តផ្អៀង រហូតគ្រប់គ្រងស្ថានការណ៍មិនជាប់ ទើបក្រឡាប់ ជះទឹក អូសាេះវ៉ែល បាចសាចពាសពេញផ្លូវ តែម្តង។ មកទល់នឹងពេលនេះ គ្មាននរណាហ៊ាននៅក្បែរទេ គ្រាន់តែជិះឆ្លងកាត់ក្បែរ ក៏មិនអាចទ្រាំនឹងក្លិនហ្នឹងបានទេ ទើបសមត្ថកិច្ច ព្យាយាមប្រើរថយន្តសន្ទូច ស្ទួចយករថយន្តបង្កហេតុ ចេញពីកន្លែងអាសន្ន ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងក្លិនអាក្រក់ នៃអូសាវ៉ែល សង្ស័យផ្ទូកសារធាតុគីមី។
គួរបញ្ជាក់ថា ករណីនេះ មិនបានបង្កឱ្យមានជនរងគ្រោះណាម្នាក់ឡើយ ហើយគ្រាន់តែខូចខាងរថយន្តបង្ក ពាក់ស្លាកលេខ ភ្នំពេញ2Q-4306 និងសម្ភារៈ ក្នុងនោះប៉ុណ្ណោះ ព្រោះអ្នកបើកបរ និងអ្នករួមដំណើ គឺមិនមានរបួសស្នាអ្វីទាំងអស់ ៕
មតិយោបល់