ព័ត៌មានជាតិ

ទោះ​​បី​​​ជា​​​ស្ថា​​ន​​ភា​​ព​​​បែ​​ប​​​ណា​​​​ក៏​​​ដោ​​យ​​ ​​​ស៊ី​​​រី​​​មិ​​ន​​​ប្រើ​​​អា​​វុ​​ធ​​​គី​​មី​​​ប្រ​​ឆាំ​​ង​​​​ប្រ​​​ជា​​​ជ​​​ន​​​ខ្លួ​​ន​​​ឡើ​​យ​​​

​កាលពី​ថ្ងៃ​ទី ៣​ខែ​ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​នេះ រដ្ឋមន្ត្រី​នៃ​ប្រទេស​ស៊ី​រី បាន​និយាយថា ខ្លួន​មិន​ប្រើ​អាវុធ​គីមី សម្រាប់​ប្រឆាំង​ប្រជាជន​ខ្លួន​នោះទេ ទោះបីជា​នៅ​ពេល​នេះ​ខ្លួន​មាន​អាវុធ​គីមី​ក៏ដោយ ម្យ៉ាង​ទៀត​ទោះជា​ស្ថិតនៅ​ក្នុង​ស្ថានការណ៍​បែបណា ក៏​ខ្លួន​មិន​ប្រើ​ជាដាច់ខាត​។​

​ប្រទេស​ស៊ី​រី​បង្ហាញ​ជំហរ​បែបនេះ​ក៏​ដោយសារ​តែ ឆ្លើយតប​ទៅ​លើ​ការលើកឡើង របស់​រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដែល​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១២​កន្លងទៅ​នេះ​ហាម​មិន​ឲ្យ​ប្រធានាធិបតី បា​ស្សា អាល់​អាស្សាដ ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ប្រជាជន​របស់​ខ្លួន​ឡើយ​។​
​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី ក៏បាន​លើកឡើង​ម្ដង​ជា​ពីរ​ដង ផងដែរ​ទៅ​កាន់​សហរដ្ឋអាមេរិក ថា​ខ្លួន​នឹង​មិន​ប្រើប្រាស់​អាវុធ​គីមី ដើម្បី កម្ចាត់​ប្រជាជន​របស់​ខ្លួន បើ​ទោះបីជា​ខ្លួន​ស្ថិតនៅ​ក្នុង​ស្ថានភាព បែបណាក៏ដោយ​៕​

មតិយោបល់