ក្រុមហ៊ុន Occipital បានប្រកាសនៅថ្ងៃម្សិលមិញនេះថា នឹងបញ្ចេញវ៉ែនតា VR សម្រាប់ iPhone ដែលអាចភ្ជាប់បន្ថែមបច្ចេកវិជ្ជា 3D Instruction របស់ក្រុមហ៊ុនមានឈ្មោះថា Bridge។
បច្ចេកវិជ្ជា Bridge នេះ ត្រូវបានផ្គុំឡើងដោយញាណ និងកាមេរ៉ា 3D សម្រាប់វាស់ទីជម្រៅរូបភាពក្នុងប្លង់ នៅត្រង់បរិវេណដែលអ្នកពាក់កំពុងឋិតនៅ រួចបញ្ចូនវាទៅបង្ហាញលើអេក្រង់ទូរស័ព្ទ iPhone ជារូបភាពបែបប្រចក្សនិមិត្ត (រូបភាពពិតលាយឡំនឹងរូបភាពប្រឌិត) ក្នុងកម្រិតគុណភាពមួយខ្ពស់ ពោលគឺ ស្រដៀងនឹងវ៉ែនតា HoloLens អីចឹងដែរ។
វ៉ែនតា VR ដែលត្រូវបានរចនាឡើងសម្រាប់ iPhone នេះ នឹងចេញលក់នៅខែមិនាខាងមុខ ក្នុងតម្លៃ ៣៩៩ ដុល្លារ ប៉ុន្តែ វាមានជំនាន់ Explorer Edition សម្រាប់ក្រុមអភិវឌ្ឍកម្មវិធី ដែលអាចទិញយកទៅធ្វើការសាកល្បង នៅសប្តាហ៍ក្រោយក្នុងតម្លៃ ៣៩៩ ដុល្លារ។
គួរបញ្ជាក់ថា កាលពីខែសីហា Occipital បានតាំងបង្ហាញវ៉ែនតា VR នេះ ម្តងរួចទៅហើយ ប៉ុន្តែ កាលណោះវាពុំទាន់មានបំពាក់បច្ចេកវិជ្ជា Bridge នោះទេ។
Occipital VR ត្រូវបានភ្ជាប់មកជាមួយថ្មផ្ទាល់ខ្លួនរបស់វាស្រាប់ និងដៃបញ្ជាមួយ ហើយអាចប្រើជាមួយ iPhone 6/6s និង iPhone 7/7 Plus៕
ប្រភពព័ត៌មាន៖ techchurch
មតិយោបល់