ព័ត៌មានជាតិ

ឆក់ខ្សែកគេហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅញញឹមស្រស់ទៀតពូ!

ព្រះសីហនុ: កាលពីវេលាម៉ោង ៩ និង២០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែ.ក ក្នុងផ្សារវាលរេញ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

ជនសង្ស័យឈ្មោះ ថន ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ខ្សែកពីដៃអ្នកលក់ ពីអាជីវករលក់មាស ឈ្មោះ ជា សាន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិបឹង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ រួចរត់គេចខ្លួន ប៉ុន្តែតែក្រោយមក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងនគរបាល ស្រុកសហការដេញចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលស្រុក យកទៅសាកសួរតាមនិតិវិធី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់