ព័ត៌មានជាតិ

ស្ពានឬស្សីឆ្លងពីកោះប៉ែន មកក្រុងកំពង់ចាម បើកឲ្យឆ្លងកាត់វិញហើយ

ត្បូងឃ្មុំៈ ស្ពានឬស្សីឆ្លងពីកោះប៉ែន មកក្រុងកំពង់ចាម ត្រូវបានដាក់ឲ្យដំណើរការឆ្លងកាត់ឡើងវិញហើយ បន្ទាប់ពីត្រូវលិចលង់ដោយទឹកទន្លេមេគង្គក្នុងរដូវទឹកឡើងនាពេលកន្លងមក ខណៈដែលស្ពានបេតុងកោះមិត្ត នឹងត្រូវដាក់ឲ្យដំណើរការឆ្លងនៅមុនពេលចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

ស្ពានឬស្សីមួយនេះត្រូវបានអ្នកស្រុកនិយមហៅថា ប៉ា ដឺស ដែលវែងជាងគេគ្មាន២ និងមានតែមួយគត់ក្នុងទឹកដីខេត្តកំពង់ចាមនៃប្រទេសកម្ពុជា។ ស្ពានឬស្សីនេះត្រូវចំណាយបំពង់ឬស្សីអស់ជាង៤ម៉ឺនដើម ដែលត្រូវជួសជុលជារៀងរាល់ឆ្នាំផងដែរ។

គ្រាដែលប្រជាពលរដ្ឋជួបនឹងភាពកង្វល់ពីការឆ្លងទូកដរ និងឆ្លងស្ពានឬស្សី លោក គង់ អៀង បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គពីក្រុងកំពង់ចាមទៅកោះប៉ែន ដើម្បីជំរុញឲ្យបានរួចរាល់មុនផែនការកំណត់ តាមការនែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី គឺត្រូវបើកដំណើរការឲ្យឆ្លងជាបណ្ដោះអាសន្ននៅពាក់កណ្ដាលខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ។

ទន្ទឹមនឹងនោះដែរលោកក៏បានធ្វើការនិងផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍ផងដែរ បើសិនជាមានការយកថ្លៃភាស៊ីឆ្លងស្ពានឬស្សីលើសសៀវភៅបន្ទុក ៕

មតិយោបល់