ព័ត៌មានជាតិ

ស្ត្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុក

កំពង់ធំៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៤៥នាទី លើកំណាត់ផ្លូវជាតិលេខ៦(ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចផ្លូវប្រសព្វសញ្ញាលេខបូក ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យមនុស្សរបួសធ្ងន់។

រថយន្តម៉ាក FUSO ពណ៌ស ផ្លាកលេខសៀមរាប 3A-1290 បើកបរទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើករថយន្តគេចចេញពីន្លែងកើតហេតុបាត់។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ 1K-4611 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ ហួត ស្រីតូច ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នមិនគោរពស្លាកសញ្ញាឈប់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ វត្ថុតាងម៉ូតូយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ ចំណែករថយន្តសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរក៕

មតិយោបល់