ព័ត៌មានកីឡា

AT Madrid ​ប្ដូរ​កីឡដ្ឋាន ​និង​ Logo ​ក្លឹប ​ក្រោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​ចិន

ក្លឹប Atletico Madrid ​បាន​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន​ពី Vicente Calderon ​ទៅ​ជា ​Wanda Metropolitano ​វិញ ​និង​ប្ដូរ​ Logo ​ក្លឹប​ថ្មី​ផង​ដែរ ​ក្រោយ​ពី​មាន​ការ​សហការ​ពី​ក្រុម​ហ៊ុន​ធំ​មួយ​របស់​ចិន ​ឈ្មោះ​ថា​ Dalian Wanda Group ​។

ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​នឹង​ប្ដូរ​កីឡដ្ឋាន​ពី Vicente Calderon ​​ជា ​Wanda Metropolitano ​នៅ​រដូវ​កាល​ក្រោយ​នេះ ​ខណៈ​ដែល Logo ​ថ្មី​របស់​ពួកគេ​វិញ ក៏​ត្រូវ​បាន​គេ​គិត​ថា​ដូច​ទៅ​ហ្នឹង​រូបរាង​របស់​Captain America ​តួ​ Hero ​ក្នុង​រឿង​អាមេរិក​កាំង​ផង​ដែរ។

លោក Enrique Cerezo ​ប្រធាន​ក្លឹប At Madrid ​បាន​និយាយ​ដូច្នេះ​ថា​៖ “​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​និយាយ​ថា​យើង​បាន​សម្រេច​សហការ​ជាមួយ Wanda ​ដើម្បី​ដាក់​ឈ្មោះ​កីឡដ្ឋាន​ថ្មី​របស់​យើង​ហើយ។ ពួកគេ​ជា​ដៃ​គូ​ល្អ​របស់​យើង ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត”។

Atletico Madrid ​បាន​ឈ្នះ​បាន La Liga ​កាល​ពី​រដូវ​កាល​២០១៤​កន្លង​ទៅ ​ហើយ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​បាន​២​ដង​មក​ហើយ។ ​ការ​ផ្លាស់​ប្ដូរ​កីឡដ្ឋាន​របស់​គេ​ទៅ​រក​កីឡដ្ឋាន​ថ្មី​នេះ ​គឺ​អាច​នឹង​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ​ ៦៧ ០០០​នាក់​ឯ​ណោះ៕

មតិយោបល់