ព័ត៌មានបច្ចេកវិទ្យា

MacBook Pro 2016 អាចលេងព្យាណូបានដូចពិតៗ ដោយប្រើ Touch Bar (មានវីដេអូ)

កាលពីពេលដែលក្រុមហ៊ុន Apple បានបង្ហាញទ្រង់ទ្រាយ MacBook Pro 2016 ជាលើកដំបូង បំពាក់ជាមួយមុខងារ Touch Bar (របាអេក្រង់ចុចដោយក្រយៅដៃ) គេក៏បានបង្ហាញនូវកម្មវិធីមួយចំនួន ដែលធ្វើការទាក់ទិនជាមួយនិងមុខងារថ្មីមួយនេះ។

តាំងពីពេលនោះមក ករណីប្រើប្រាស់មុខងារ Touch Bar បានចាប់ផ្ដើមពេញនិយម ជាពិសេស ក្រុមអ្នកអភិវឌ្ឍន៍ ក៏បានធ្វើការបង្ហាញ គំនិតច្នៃប្រឌិតរបស់ពួកគេ ដោយយកអេក្រង់ Touch Bar ជាទីតាំងបង្ហាញមាតិកា សម្រាប់កុំព្យូទ័រ MacBook Pro 2016។ ហើយនៅពេលនេះ អ្នកអភិវឌ្ឍន៍កម្មវិធី Apple ម្នាក់ ចង់ជួយលោកអ្នកឲ្យធ្វើការបង្កើតភ្លេងតន្រ្តី បាននៅលើ MacBook Pro Touch Bar 2016។

លោក Graham Parks អ្នកអភិវឌ្ឍន៍កម្មវិធីមួយនេះ បានថ្លែងថា កម្មវិធីដែលលោកបង្កើតនេះដែរ វានឹងធ្វើឲ្យមនុស្សមួយចំនួនមិនសប្បាយទេ ប្រសិនបើគេមិនមាន MacBook Pro បំពាក់ដោយអេក្រង់ Touch Bar។

សម្រាប់កម្មវិធីដែលអាចធ្វើការនេះបាន គឺមានឈ្មោះថា Touch Bar Piano វាមានលក្ខណ:ពិសេស ដោយភ្ជាប់ជាមួយមុខងារឧបករណ៍តន្រ្តី ផ្សេងៗគ្នាចំនួន ១២៨ មុខ។ មុខងារទាំងនោះរាប់បញ្ចូលទាំង ព្យាណូស្តង់ដារទូទៅ ហ្គីតា Strings ស្គរ Drums រួមទាំងប្រភេទសំទ្បេងដទៃទៀត ដែលលេងជាមួយកម្មវិធីនេះបាន។

ខាងក្រោមនេះជាសកម្មភាព Touch Bar Piano៖

មតិយោបល់