ព័ត៌មានជាតិ

ជនសង្ស័យ ១០ នាក់ ត្រូវឃាត់ខ្លួន ក្នុងករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់

កណ្តាលៈ ក្រោមការបញ្ជារដោយផ្ទាល់ពីលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង ១២ និង ០៥នាទី បានចុះទៅបង្រ្កាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចក្នុងបន្ទប់របស់ឈ្មោះ ណេង ភេទប្រុស អាយុ ៣៥ឆ្នាំ ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ១០ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១ – ឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន ១៦០០០០រៀល ។ ទី២ – ឈ្មោះ ឌុល ខាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន ៤៤៩០០០រៀល ។ ទី៣ -ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន ១៥០០០រៀល ។
ទី៤ – ឈ្មោះ កន សុខហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន ៣០៥០០០រៀល ។ ទី៥ -ឈ្មោះ ចឹក វ៉េង ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន ៥៨៤ ដុល្លារ។ ទី៦ -ឈ្មោះ កាន ស៊ីណេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន ១៤០៣០០រៀល ។ ៧ -ឈ្មោះ ប្រាក់ សួន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប មានប្រាក់ជាប់ខ្លួនចំនួន ១៩០០០រៀល ។ ទី៨ -ឈ្មោះ ថាត់ គ្រឿន ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានប្រាក់ជាប់ខ្លួនចំនួន ២១៥០០រៀល ។ ទី៩ – ឈ្មោះ គង់ សេត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន ៧៤០០០រៀល (អ្នកទាំងប្រាំបួន មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ)។ ទី១០ -ឈ្មោះ ឡោ ភារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ១៧៩ មានប្រាក់ជាប់ខ្លួនចំនួន ៤៤៩០០០រៀល និង ៩០០ ដុល្លារ មានទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
​​
ខណៈឃាត់ខ្លួនជនសង្ស័យទាំងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងនៅកន្លែងកើតហេតុដូចជា បៀរចំនួន ១- ២ហ៊ូ ស្មើ ១០៤ សន្លឹក ២ – តុដែក ចំនួន ០១ កំរាល ចំនួន ០២ កៅអីជ័រ ចំនួន ១៥ និង ប្រាក់ចំនួន ១៣៥០០រៀល ៣ – ម៉ូតូចំនួន ០៥គ្រឿង ក្នុងនោះ ម៉ូតូហុងដា សេ១២៥ សេរី ២០១៥ ចំនួន ០១ សង់កូរ៉េ ចំនួន ០១ ហុងដា សេ១២៥ សេរី ២០០៥ ចំនួន ០១ វីវ៉ា ចំនួន ០១ និង ម៉ូតូម៉ាក SL ចំនួន ០១ គ្រឿង។

នៅថ្ងៃកើតហេតុ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល បានប្រតិបត្ដិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (លេងបៀរកាតេ និង បៀរទៀងឡេន) ចំនួន ០២វង់ នៅចំណុច ក្នុងបន្ទប់របស់ឈ្មោះ ណេង ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង និងធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាងដូចខាងលើ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ៕

https://youtu.be/u6TBRvS_xb8

មតិយោបល់