ព័ត៌មានជាតិ

ពលករនាំគ្នាមកប្តឹងសមត្ថកិច្ច ដោយចោទថា ក្រុមហ៊ុន ព្រូត តិចឃីង អូស្ត្រាលី ខូអិលធីឌី ឆបោកលុយពួកគាត់ក្នុងម្នាក់២៥០ដុល្លារ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ជាបឋម ពីក្រុមការងារPost News បានឲ្យដឹងថា មានក្រុមពលករជាច្រើននាក់ បាននាំគ្នាមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ជូនពួកគាត់ ក្រោយពីមានក្រុមហ៊ុន ឈ្មោះព្រូត តិចឃីង អូស្ត្រាលី ខូអិលធីឌី ដែលជាក្រុមហ៊ុននាំពលករទៅធ្វើការនៅអូស្ត្រាលី ហុងកុង ថាបានឆបោកលុយរបស់គាត់ក្នុងម្នាក់២៥០ដុល្លារជាថ្នូលនឹងការមានការងារ នៅឯប្រទេសក្រៅ តែបែរជាដល់ពេលកំណត់ក្រុមហ៊ុននេះបាននាំគ្នារើអីវ៉ាន់នាំគ្នារត់គេចបាត់អស់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយបន្តទៀត​ ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

https://youtu.be/yXH9Aq-38eA

មតិយោបល់