ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បត់ឆ្លងផ្លូវចូលឃ្លាំង បណ្តាលឲ្យបុកម៉ូតូដួលរងរបួសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកបត់ចូលឃ្លាំងបុកជាមួយម៉ូតូ បណ្តាលឲ្យដួលរងការខូចខាត និងមនុស្សរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឃ្លិច ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AE-3829 ដែលបើកបរក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុច កើតហេតុ មានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-2867 មានទិសដៅពីលិចទៅកើត បានបត់ឆ្វេងឆ្លងផ្លូវ ក៏បានបុកជាមួយម៉ូតូ បណ្តាលឲ្យដួលរងការខូចខាតសម្ភារ:សំណាងមនុស្សរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់ខាង និងឲ្យភាគីទាំងសងខាងដោះស្រាយ គ្នាមួយជំហានសិន មុននិងជំនាញចុះមកដោះស្រាយបន្ត ៕

មតិយោបល់