ព័ត៌មានជាតិ

ប្រកាច់ស្លាប់មួយរំពេច ក្រោយពីជិះម៉ូតូ ត្រូវសាំយ៉ុងបុក​ចំពី​មុខពេញទំហឹង

ព្រះសីហនុៈ យុវជនម្នាក់ បានប្រកាច់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ក្រោយពីរូបគេកំពុងតែជិះម៉ូតូ ស្រាប់តែរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងធ្វើដំណើរបញ្ច្រាស​ទិសគ្នា​បុកចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា​ម៉ោង៦​និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លើដងផ្លូវ​ជាតិលេខ4 ចន្លោះ​គីឡូម៉ែត្រ​212និង213 ស្ថិតក្នុងភូមិពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក​ម៉ាកសាំ​យ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខកោះកុង 2A-0322 ដំណើរទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់​ចំណុចកើតហេតុបានបុកម៉ូតូ​មួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅគ្មានស្លាក​លេខ ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ អ៊ូ ជី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករមានទីលំនៅ ​ភូមិចំណោទរាម ឃុំបិតត្រាំង​ស្រុកព្រៃនប់ ប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកមក​រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាំងរង់ចាំ​ដោះស្រាយពេលក្រោយ។ ចំណែក សាកសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ​តាមប្រពៃណី៕

មតិយោបល់