ព័ត៌មានជាតិ

ករណីកូនប្រសារលួចត្រីឪពុកក្មេក ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកស្អាង

កណ្ដាល: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៥នាទី មានករណីអំពើលួចត្រី ចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តល។

ជនរងគ្រោះឈ្មោះ មិន កាន ភេទប្រុស អាយុ ៥៣ឆ្នាំ ត្រូវជាឪពុកក្មេក ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ហួត ឌី ភេទប្រុស អាយុ ២៦ឆ្នាំ កូនប្រសារ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖
-លបប្រឺស១០០ប្រវែង១៥ម៉ែត្រ
-ត្រីឆ្ដោ១៥គីឡូ ។

សភាពរឿងហេតុ៖នៅវេលាម៉ោងកើតហេតុជនសង្ស័យបានចូលលួចត្រីឆ្ដោក្នុងត្រើង ពេលនោះត្រីផ្អើល ជនរងគ្រោះមានការ
សង្ស័យក៏ទៅមើលឃើញជនសង្ស័យកំពុងដួសត្រី ក្នុងត្រើង ក៏បិទឃ្លុបទប់ កុំឲ្យជនសង្ស័យចេញ រួចបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលប្រាសាទ។

ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងសាកសួរ បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការបន្ដតាមនីតិវិធី។

បញ្ជាក់៖ ជនសង្ស័យបានសារភាពថា ធ្លាប់លួចត្រីនេះចំនួន ៤លើករួចមកហើយ៕

មតិយោបល់