ព័ត៌មានកីឡា

ច្បាស់ការ ឃីម បូរី ខ្ចីជើងទៅឲ្យក្រុម សៀមរាប FC រហូតចប់លីគទី២

តាមប្រភពច្បាស់ការបានបញ្ជាក់ថា ខ្សែប្រយុទ្ធណាហ្គាវ៉ើល ឃីម បូរី បានខ្ចីជើងទៅលេងឲ្យក្រុមនៅលីគលំដាប់ទី២ សៀមរាប FC រហូតចប់រដូវកាល។

ឃីម បូរី ដែលទើបតែបន្តកុងត្រា២ឆ្នាំបន្ថែមជាមួយណាហ្គាវ៉ើល ពុំសូវបានចូលលេងក្នុងលីគកំពូលប៉ុន្មានទេកាលពីរដូវកាល២០១៥ ដោយសារញុំញីដោយរបួស។

អតីតខ្សែប្រយុទ្ធធ្លាប់លេងនៅលីគថៃរូបនេះ បានបង្ហាញខ្លួន២ប្រកួតរួចហើយឲ្យ សៀមរាប FC ក្នុងជំនួបតទល់គិរីវង់សុខសែនជ័យ និង កំពង់ឆ្នាំង ហើយរកបាន២គ្រាប់ទៀតផង។

សុពលភាពខ្ចីជើងនេះ ត្រឹមតែមួយរដូវកាលលីគទី២ប៉ុណ្ណោះ ពោលគឺនៅពេលលីគកំពូលចាប់ផ្តើមនាខែកុម្ភៈខាងមុខ កីឡាករចាស់វស្សារូបនេះនឹងមកលេឲ្យណាហ្គាដដែល។

 

 

មតិយោបល់