ភ្នំពេញៈ ក្រុមទន្តពេទ្យ ទន្តបណ្ឌិត និងទន្តនិស្សិតចំនួន១០៤០នាក់ មិនសុខចិត្តនិងក្រសួងសុខាភិបាល បាននាំគ្នាហែមកដាក់ញត្ដិជូននាយករដ្ឋមន្រ្តី ស្នើសុំធ្វើវិសោធនកម្ម នៅមាត្រា៤ នៃច្បាប់ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីកុំអនុញ្ញាតឲ្យទន្តគិលានុបដ្ឋាក មានសិទ្ធិបើកបើកបន្ទប់ថែទាំជំងឺមាត់ ធ្មេញ ឯកជនដោយឯករាជ្យបាន។ ការហែដាក់ញត្តិនេះ ធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្មាំ២០១៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្លាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមនិស្សិតម្នាក់ក្នុងចំណោម ទន្តពេទ្យ ទន្តបណ្ឌិត និងនិស្សិតចំនួន១០៤០នាក់ និយាយថា ពួកខ្លួនរៀន៧ឆ្នាំបច្ចុប្បន្នរៀនឆ្នាំទី៥ តែមិនអាចសុំសិទ្ធិបើកបន្ទប់ថែទាំជំងឺមាត់ ធ្មេញ ឯកជន ដោយឯករាជ្យបានឡើយ គឺដោយត្រូវឲ្យពួកខ្លួនឆ្លងកាត់ការប្រឡងប្រកួតប្រជែង ថ្នាក់ជាតិ ជាប់និទេ្ទសល្អ រៀនរយៈពេល៧ឆ្នាំ និងធ្វើនិក្ខេបទឲ្យបានជោគជ័យ និងមានចុះឈ្មោះ ក្នុងគណៈទន្តពេទ្យកម្ពុជា ទើបមានសិទ្ធិបើកបន្ទប់ព្យាបាលឯកជនបាន។ ដូច្នេះហើយទើបក្រុមទន្តពេទ្យ ទន្តបណ្ឌិត និងនិស្សិតចំនួន១០៤០នាក់ មិនសុខចិត្តទើបបានាំគ្នាហែមកដាក់ញត្តិជូនសម្ដេចតេជោ ដើម្បីជួយដោះស្រាយនៅបញ្ហានេះផង។
ជាចុងក្រោយក្រុមទន្តពេទ្យ ទន្តបណ្ឌិត និងនិស្សិតចំនួន១០៤០នាក់ បានបន្ថែមទៀតថា ពួកគាត់បានឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ ទាំងទ្រឹស្ដីនិងការអនុវត្ដ តែមិនអាចស្នើសុំសិទ្ធិបើកបន្ទប់ថែទាំជំងឺមាត់ ធ្មេញ ឯកជន ដោយឯករាជ្យបាន តែផ្ទុយទៅវិញ ទន្តគិណនុបដ្ឋាក ដែលពុំមានបច្ចេកទេស ជំនាញច្បាស់លាស់និងការប្រកួតប្រជែង ត្រឹមត្រូវឡើយ តែអាចស្នើសុំសិទ្ធិបើកបន្ទប់ថែទាំជំងឺមាត់ ធ្មេញ ឯកជនដោយឯករាជ្យបាន ដោយផ្អែកទៅលើហេតុផលពីភាពក្រីក្រនិងភាពខ្វះការងារធ្វើ ដោយមិនគិតពីហានិភ័យធ្ងន់ធ្ងរ ដល់សុខភាពប្រជាជនឡើយ។
បន្ទាប់មក លោក សេង សាវន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្តី បានចេញមកទទួលញត្ដិរបស់ក្រុមទន្តពេទ្យ ទន្តបណ្ឌិត និងនិស្សិតចំនួន១០៤០នាក់ ដើម្បីដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី រួចក្រុមទន្តិបណ្ឌិតបាននាំគ្នាទៅដាក់ញត្ដិនៅរដ្ឋសភាបន្តទៀត៕
មតិយោបល់