កណ្តាលៈ នៅថ្ងៃអង្គារ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណី បើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់ កេណូនិងកន្ទុយលេខ) ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីវេលាម៉ោង២និង៣០នាទី រសៀល នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះសមតត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ៦នាក់៖ ១.ឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក) , ២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុគ្គលិក), ៣. ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (បុគ្គលិក), ទី៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកលេង) , ៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង) និងទី៦ ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។
វត្ថុតាងចាប់យក៖ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង, កំព្យូទ័រ០៦គ្រឿង, ម៉ូតូ ៦គ្រឿង , លុយ ១,៧០០,០០០រៀល និង១៣៣ដុល្លារ , ម៉ាស៊ីន គិតលេខ០៣គ្រឿង , កៅអីបត់០៣,កៅអីខ្ពស់ ៥, តុ០៣,ម៉ាស៊ីនព្រីន, បុងបាល់០២គ្រឿង, រ៉ូល បាល់០៤ដុំធំៗ, ធុងហិបឆ្នោត០១.សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ, ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។
មុននឹងឈានដល់ការចុះបង្ក្រាបខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង(ភ្នាល់បាល់ កេណូនិងកន្ទុយលេខ)ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងហាងកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើក
ឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែតនិងចាក់កេណូ KENO មានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា ៖
១.ចាក់ចាប់៥-៧គូ ចាញ់ដាច់ទាំង អស់សងដើមគុណនិង២
២.ចាក់៨គូ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារ ឡើងទៅ សង១០០ដុល្លារ
៣.ចាក់៩គូ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារ ឡើងទៅសង២០០ដុល្លារ
៤.ចាក់១០គូ ចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរសព្ទiPhone ចំនួន០១គ្រឿង
៥.ចាក់១០គូចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមស៊េរីថ្មីចំនួន១គ្រឿង។
ករណី បង្ក្រាបល្បែងស៊ីសងនេះ សមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់