ព័ត៌មានជាតិ

PMម្នាក់ ត្រូវចោរកាប់នឹងកាំបិតបុង័តោរបួសធ្ងន់

ភ្នំពេញៈ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលជាចោរលួចស្បែកជើង កាប់មួយកាំបិតបុង័តោ បណ្តាលឲ្យរងរបួសធ្ងន់រួចរត់គេចខ្លួនបាត់ នៅសល់តែម្នាក់ ត្រូវបានប្រជាពលរដ្ឋវាយស្វាគមន៍យ៉ាងចាស់ដៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២១៧ ក្បែរការ៉ាស់សាំងតេលា ក្នុងនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនសង្ស័យ២នាក់ ជិះកង់ឌុបគ្នាចូលទិញស្បែកជើងនៅក្បែរចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពលួចស្បែកជើង តែមិនសម្រេច ត្រូវបានអ្នកលក់ស្បែកជើងឃើញក៏ស្រែកឆោឡោថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមនិងង មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ២នាក់ សុំមិនបញ្ចេញឈ្មោះ បានធ្វើការឃាត់ជនសង្ស័យទាំង២នាក់ ដើម្បីសួរនាំ ពេលនោះស្រាប់តែជនសង្ស័យដែលជិះខាងក្រោយ បានទាញកាំបិតបុ័ងតោកាប់ទៅលើមន្ត្រីអាវុធហត្ថម្នាក់ បណ្តាលឲ្យរងរបួសដៃខាងស្តាំ រួចប្រញាប់រត់គេចខ្លួនបាត់ស្រមោល នៅសល់តែជនសង្ស័យដែលអ្នកឌុបត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ។ ចំណែកមន្រ្តីអាវុធហត្ថដែលរងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនចន្រ្ទាវុធ

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកធ្វើការសាកសួរនៅអាវុធហត្ថរានីភ្នំពេញ ធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធិច្បាប់៕

https://youtu.be/4XpBQoZi-80

មតិយោបល់