ព័ត៌មានជាតិ

បើកស្រវឹងសូមកុំបើកបរ! បុរសមិនស្គាល់អត្តសញ្ញា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

មណ្ឌលគិរី: នៅវេលាម៉ោង២ និង១០នាទីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចគីឡូម៉ែត្រ៥៨ ផ្លូវលេខ៧៦A ស្ថិតនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញា បានជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-1657 ធ្វើដំណើរពីកើតទៅលិច។

បច្ចុប្បន្នសពជនរងគ្រោះ កំពុងរងចាំសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់