ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់មុខលួចកាប់ប្រហារ ដួលសន្លប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសម្នាក់ត្រូវជនមិនស្គាល់មុខលួចកាប់ប្រហារ បណ្តាលឲ្យរបួសដៃខាងស្តាំយ៉ាងធ្ងន់ធ្ងរសន្លប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានដើរយួរដៃម្ខាងប្រឡាក់សុទ្ធតែឈាមចេញមកពីស្តុបត្រទ្បោកបែក ដោយបានដើរតាមផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ក្បែរខារ៉ាអូខេបេស្តាក៏ដួលសន្លប់នៅលើចិញ្ចើមផ្លូវតែម្តង ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរចំណុចកើតហេតុ បាននាំគ្នាជួយនិងសួរនាំ ក៏ត្រូវបានបុរសរងគ្រោះនោះប្រាប់ថា ខ្លួនត្រូវគេលួចកាប់ប្រហារទើបបណ្តាលឲ្យរបួសបែបនេះ ។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានហៅរថយន្តសាមុយមកដឹកយកជនរងគ្រោះយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យតែម្តង៕

https://youtu.be/OZlWZXmTQRY

មតិយោបល់