ភ្នំពេញៈ នាវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកធ្វើដំណើរតាមដងផ្លូវនៅជិតស្ថានីយ៍បូមទឹក ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការដាក់គោលដៅត្រួតពិនិត្យនេះដែរធ្វើឡើងដោយមានការដឹកនាំដោយលោក ឌី រ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ លោកវរសេនីយ៍ឯក តេង ស៊ីណូ ជាអធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ទោ ណិប វិបូ អធិការរង លោកវរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរង លោកអនុសេនីយ៍ឯក យុទ្ធ នី មេបញ្ជាការរងអាវុធហត្ថខណ្ឌមានជ័យ រួមនិងកងកម្លាំងជាច្រើននាក់ផងដែរ។
ជាលទ្ធផល ក្នុងការត្រួតពិនិត្យនេះដែរ កម្លាំងមានសមត្ថកិច្ចបានត្រួតពិនិត្យឃើញថា មានមធ្យោបាយឆ្លងកាត់ ម៉ូតូចំនួន ១០០គ្រឿង ដោយធ្វើការផាកពិន័យម៉ូតូអត់មួក និងកញ្ចក់ចំនួន ៣០ គ្រឿង ,អាវុធឆ្លងកាត់២ដើម រួមមានម៉ាក CF98-9 លេខ 07236 និងម៉ាក Pistol លេខ TBT89389 រហូតមកទល់នឹងម៉ោង១០ ការអនុវត្តន៍នេះបានបញ្ចប់ទៅវិញ៕
មតិយោបល់