ព័ត៌មានជាតិ

រថយន្តលុចស៊ីសបុកម៉ូតូ បណ្ដាលឲ្យជនជាតិម្នាក់រងរបួស នៅខណ្ឌចំការមន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តលុចស៊ីសបុកម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9475 បើកបរដោយបុរសជនជាតិចិន រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-3869។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់