ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងនោះមានស្រីម្នាក់ដែលជាមុខសញ្ញាប៉ុនប៉ងដុតផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិវាលឈូកផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់នោះ ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់