ព័ត៌មានជាតិ

ស្ត្រីម្នាក់ ស្លាប់ក្នុងដំណេក!..

ភ្នំពេញៈ រឿងស្មានមិនដល់ បង្កការភ្ញាក់ផ្អើលមួយទាំងកណ្តាលយប់ បន្ទាប់ពីស្ត្រីម្នាក់ ខណៈកំពុងដេកលង់លក់ជាមួយប្តីនិងកូនៗ ស្រាប់តែដកចង្ការមាន់ត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះបានកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ហន ចាន់ថូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអំពិល ឃុំសំប្រូច ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានប្តីឈ្មោះ អ៊ុង សារឿន អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅជាមួយគ្នា មានកូន៣នាក់ ស្រី២នាក់ និងប្រុស១ អាយុ៦ខែ។

ការៀបរាប់ពីបុរសជាប្តីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅយប់កើតហេតុ ប្រពន្ធនិងគាត់ព្រមទាំងកូនៗ៣នាក់បានដេកជាមួយគ្នា លុះដល់នៅវេលាម៉ោងកើតហេតុ រូបគាត់បានឮសូរប្រពន្ធរបស់គាត់ដកចង្ការមាន់ ភ្លាមៗនោះគាត់បានស្ទាបប្រពន្ធរបស់គាត់ដែលកំពុងតែត្រដរខ្យល់ និងដកចង្ការមាន់ ក៏ស្រែកឆោឡោឲ្យអ្នកជិតខាងជួយនិងបានទូរសព្ទហៅរថយន្តសង្រ្គោះដើម្បីដឹកទៅយកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែពេលក្រុមសង្រ្គោះមកដល់ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ នគរបាលជំនាញបានធ្វើការពិនិត្យសពស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន រួចប្រគល់សពឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/nnF6eYhy6Fo

មតិយោបល់